ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវការកាន់កាប់ទឹកដីប៉ាឡេស្ទីនដោយខុសច្បាប់
2024-09-18 12:24:30cri
Share with:

      លោក Fu Cong តំណាងរបស់ចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងក្នុងកិច្ចប្រជុំពិសេសជាបន្ទាន់នៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីបញ្ហាប៉ាឡេស្ទីនកាលពីថ្ងៃទី ១៧ ខែកញ្ញាដោយជំរុញឱ្យអ៊ីស្រាអែលស្តាប់ការអំពាវនាវដ៏ខ្លាំងក្លារបស់សហគមន៍អន្តរជាតិ ហើយបញ្ឈប់ជាបន្ទាន់នូវការកាន់កាប់ទឹកដីប៉ាឡេស្ទីនដោយខុសច្បាប់។

លោក Fu Cong បានបន្តថា ការបញ្ឈប់ការកាន់កាប់ដោយខុសច្បាប់មិនមែនជាជម្រើសទេ ប៉ុន្តែជាកាតព្វកិច្ចផ្លូវច្បាប់របស់អ៊ីស្រាអែល។ តុលាការអន្តរជាតិបានប្រកាសកាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយបញ្ជាក់យ៉ាងច្បាស់ថា ការដែលអ៊ីស្រាអែលបន្តកាន់កាប់ទឹកដីប៉ាឡេស្ទីន គឺបំពានច្បាប់អន្តរជាតិ អ៊ីស្រាអែលមានកាតព្វកិច្ចក្នុងការបញ្ឈប់ជាបន្ទាន់នូវការកាន់កាប់ទឹកដីប៉ាឡេស្ទីនដោយខុសច្បាប់ ។

លោក Fu Cong បានបញ្ជាក់ថា ការអនុវត្ត "ដំណោះស្រាយរដ្ឋពីរ" គឺជាមធ្យោបាយតែមួយគត់ដែលអាចធ្វើទៅបានសម្រាប់ដោះស្រាយបញ្ហាប៉ាឡេស្ទីន ហើយវាក៏ជាគំនិតឯកភាពយ៉ាងទូលំទូលាយរបស់សហគមន៍អន្តរជាតិផងដែរ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស