ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈប្រតិភូចិនចូលរួមមហាសន្និបាតលើកទី ៦៨ នៃអង្គការថាមពលបរមាណូអន្តរជាតិ
2024-09-18 14:19:22cri
Share with:

មហាសន្និបាតលើកទី ៦៨ នៃអង្គការថាមពលបរមាណូអន្តរជាតិបានប្រារព្ធឡើងនៅទីក្រុងវីយែន ប្រទេសអូទ្រីសកាលពីពេលថ្មីៗនេះ ។ លោក Liu Jing អនុប្រធាននៃអង្គការថាមពលបរមាណូជាតិចិន បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ ព្រមទាំងថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាដេញដោលជាទូទៅ។

លោក Liu Jing បានថ្លែងថា ប្រឈមមុខនឹងកាលានុវត្តភាព និងបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយចីរភាពសកល ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយអង្គការថាមពលបរមាណូអន្តរជាតិនិងរដ្ឋសមាជិកនានា ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការប្រើប្រាស់ថាមពលបរមាណូក្នុងវិស័យចំនួន ៣ ដើម្បីគាំពារសន្តិភាព និងការអភិវឌ្ឍ ។ ទី ១ គឺជំរុញកិច្ចសហប្រតិបត្តិក្នុងការរួមគ្នាកសាង គ្រប់គ្រង និងចែករំលែកផ្នែកសន្តិសុខនុយក្លេអ៊ែរ ដើម្បីឆ្លើយតបយ៉ាងត្រឹមត្រូវនូវហានិភ័យនិងបញ្ហាប្រឈមបែបប្រពៃណីនិងទើបកើតថ្មីផ្នែកសន្តិសុខនុយក្លេអ៊ែរ ការការពារសន្តិសុខនុយក្លេអ៊ែរនិងការបង្ការការរីកសាយភាយអាវុធនុយក្លេអ៊ែរ។  ទី២ ជំរុញការរួមគ្នាច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ ពង្រីកការបើកចំហនិងចែករំលែកជាលំដាប់នូវបរិក្ខារនិងវេទិកាពិសោធន៍ផ្នែកសិក្សាស្រាវជ្រាវខាងវិទ្យាសាស្ត្រនុយក្លេអ៊ែរ។ ទី៣ ជំរុញការអភិវឌ្ឍថាមពលនុយក្លេអ៊ែរប្រកបដោយបរិយាបន្ននិងផ្តល់ផលប្រយោជន៍ជាទូទៅ ដើម្បីផ្តល់ការគាំទ្រនិងជំនួយបន្ថែមទៀតដល់ប្រទេសសកលខាងត្បូងក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរប្រកបដោយសន្តិភាព ក៏ដូចជាជំរុញការធ្វើទំនើបកម្មនិងការអភិវឌ្ឍប្រកបដោយចីរភាព ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស