ថ្ងៃទី១៧ ខែកញ្ញា លោក Sharif Fathi រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវត្ថុបុរាណរបស់ប្រទេសអេហ្ស៊ីបបានធ្វើសន្និសីទសារព័ត៌មាននៅរដ្ឋធានី Cairo ដោយបង្ហាញពីក្តីសង្ឃឹមស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសចិនក្នុងវិស័យទេសចរណ៍ និង បុរាណវត្ថុវិទ្យា។
លោក Fathi បានវាយតម្លៃខ្ពស់ចំពោះពិព័រណ៍ស្តីពី "កំពូលនៃពីរ៉ាមីត៖ផ្នែកអរិយធម៌អេហ្ស៊ីបបុរាណ" ដែលកំពុងរៀបចំធ្វើនៅក្នុងប្រទេសចិន និងគម្រោងផ្នែកបុរាណវត្ថុវិទ្យារួមរវាងចិននិងអេហ្ស៊ីបនៃប្រាសាទMentu នៅទីក្រុង Luxor ហើយ ទន្ទឹងរង់ចាំការពង្រីកការផ្លាស់ប្តូរផ្នែកវប្បធម៌ និងកិច្ចសហប្រតិបត្តិការផ្នែកបុរាណវត្ថុវិទ្យារវាងអេហ្ស៊ីប និងចិន ដែលមានប្រវត្តិដ៏យូរលង់ និងអរិយធម៌ដ៏ត្រចះច្រចង់ផងដែរ។
លោក Fathi ក៏បានថ្លែងថា បច្ចុប្បន្ននេះ អេហ្ស៊ីបបានទាក់ទាញភ្ញៀវទេសចរចិនប្រហែល ២សែននាក់មកកម្សាន្តនៅអេហ្ស៊ីបជារៀងរាល់ឆ្នាំ ហើយអេហ្ស៊ីបនឹងចាត់វិធានការដើម្បីទាក់ទាញភ្ញៀវទេសចរចិនកាន់តែច្រើនថែមទៀត៕