ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២៣ ប្រទេសចិនឈ្នះជើងឯកពិភពលោកសរុបចំនួន ១២៤៤ និងបង្កើតកំណត់ត្រាពិភពលោកចំនួន ១៦១
2024-09-18 15:28:34cri
Share with:

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទ "ការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់" នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី ១៨ ខែកញ្ញា  អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃអគ្គនាយកដ្ឋានកីឡាជាតិចិនបានថ្លែងថា  ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក វិស័យកីឡារបស់ប្រទេសចិនទទួលបាន ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ហើយឧស្សាហកម្មកីឡាបានអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលជំរុញវឌ្ឍនភាពថ្មីនៃការកសាងប្រទេសខ្លាំងខាងវិស័យកីឡា។

ក្នុងចំណោមនោះ ចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០២៣ ប្រទេសចិនបានឈ្នះជើងឯកពិភពលោកសរុបចំនួន ១២៤៤ និងបង្កើតកំណត់ត្រាពិភពលោកចំនួន១៦១។ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ដែលទើបតែបានបិទបញ្ចប់ អត្តពលិកចិនបានឈ្នះមេដាយមាសចំនួន ៤០គ្រឿង មេដាយប្រាក់ចំនួន ២៧គ្រឿង និងមេដាយសំរឹទ្ធចំនួន ២៤គ្រឿង ចំនួនមេដាយមាសបានបង្កើតកំណត់ត្រាថ្មីរបស់គណៈប្រតិភូកីឡាចិនដែលបាន ចូលរួមការប្រកួតនៅក្រៅប្រទេសចាប់តាំងពីប្រទេសចិនបានចូលរួមការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅឆ្នាំ១៩៨៤មក ដែលធ្វើឱ្យប្រទេសចិនឈានចូលក្នុងចំណោមប្រទេសខ្លាំងខាងវិស័យកីឡានៅលើពិភពលោកនិងប្រទេសខ្លាំងខាងកីឡាអូឡាំពិកផងដែរ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស