កាសែត"Financial Times" របស់អង់គ្លេសបានចុះផ្សាយដំណឹងកាលពីថ្ងៃទី ១៦ ខែកញ្ញាថា អ្នកវិនិយោគនៅ Wall Street នៅសហរដ្ឋអាមេរិកបានព្យាករណ៍ថា មានលទ្ធភាពប្រហែល ៦៤% ដែលប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ 0,៥%ក្នុងសប្តាហ៍នេះ។
យោងតាមការផ្សាយដំណឹង ចាប់តាំងពីចុងសប្តាហ៍មុនមក វិនិយោគិនក្នុងទីផ្សារឧបករណ៍និស្សន្ទបានបង្កើនការរំពឹងទុករបស់ពួកគេថា កិច្ចប្រជុំរបស់ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកដើម្បីពិភាក្សាអំពីអត្រាការប្រាក់(កិច្ចប្រជុំFOMC) ក្នុងសប្តាហ៍នេះនឹងប្រកាសពីការកាត់បន្ថយអត្រាការប្រាក់ 0,៥% ដែលការរំពឹងទុកពីមុនត្រឹមតែ០,២៥%៕