ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2024-09-18 17:15:12cri
Share with:


លោក Li Qiang នាយករដ្ឋមន្រ្តីចិនផ្ញើលិខិតអបអរសាទរចំពោះការបើកមហាសន្និបាតលើកទី ៦៨ នៃអង្គការថាមពលបរមាណូអន្តរជាតិ

លោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាមថ្លែងការ វៀតណាមនឹងចាត់ទុកទំនាក់ទំនងជាមួយប្រទេសចិនជាអាទិភាពខ្ពស់បំផុត។

តបតាមការអញ្ជើញរបស់លោកប្រធានរដ្ឋចិន Xi Jinping ព្រះចៅ Ibrahim មេដឹកនាំកំពូលម៉ាឡេស៊ីនឹងយាងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែកញ្ញា។

នៅឆ្នាំ ២០២៧ ការដឹកជញ្ជូនអីវ៉ាន់បញ្ញើរវាងទីក្រុងធំៗនៃភូមិភាគ Guangxi ប្រទេសចិន និងអាស៊ាននឹងចំណាយពេលត្រឹមតែ ៤៨ ម៉ោង ។

រដ្ឋមន្ត្រីទេសចរណ៍អេហ្ស៊ីបសង្ឃឹមថានឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ និងបុរាណវត្ថុវិទ្យាជាមួយប្រទេសចិន។

ប្រទេសចិនជំរុញឲ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវការកាន់កាប់ទឹកដីប៉ាឡេស្ទីនដោយខុសច្បាប់។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស