ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនគាំទ្រដល់ការជំរុញអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ​ធ្វើកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកល
2024-09-17 16:04:14cri
Share with:

ថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២៤ តាមម៉ោងក្នុងតំបន់ មហាសន្និបាលើកទី៦៨នៃអង្គការថាមពលបរមាណូអន្តរជាតិបានរៀបចំឡើងនៅទីក្រុងវីយែនប្រទេសអូទ្រីស។លោកLiu Jing អនុប្រធាននៃអង្គការថាមពលបរមណូជាតិចិនបានថ្លែងក្នុងសុន្ទរកថាថា ប្រទេសចិនគាំទ្រដល់ការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ មានឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកល។


លោកLiu Jingបានថ្លែងថា ពេលប្រឈមនឹងកាលានុវត្តភាពនិងការសាកល្បងនៃការអភិវឌ្ឍជានិរន្តរភាពសកល ប្រទេសចិនរីករាយរួមជាមួយអង្គការថាមពលបរមណូអន្តរជាតិនិងបណ្តារដ្ឋជាសមាជិក ដើម្បីពួតដៃគ្នាជំរុញសន្តិសុខនុយក្លេអ៊ែរ រួមគ្នាកសាង គ្រប់គ្រងនិងចែករំលែកជាមួយគ្នា ឆ្លើយតបដោយសមរម្យនឹងបញ្ហាប្រឈមខាងសន្តិសុខនុយក្លេអ៊ែរ ការការពារនុយក្លេអ៊ែរនិងហានិភ័យនៃការសាយភាយនុយក្លេអ៊ែរដែលតាមគ្រប់ទម្រង់ប្រពៃណីនិងថ្មី។បង្កើនភាពរឹងមាំនិងសុវត្ថិភាពរបស់ខ្សែសង្វាក់ផ្គត់ផ្គង់នៃឧស្សាហកម្មនុយក្លេអ៊ែរសកល ពួតដៃគ្នាដើម្បីជំរុញការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរ ពង្រីកជាលំដាប់នូវសំណង់សិក្សាស្រាវជ្រាវនិងវេទិកាធ្វើពិសោធន៍ខាងនុយក្លេអ៊ែរ រួមជាមួយដៃគូទូទាំងពិភពលោក ដើម្បីរួមគ្នាស្វែងរកកិច្ចសហប្រតិបត្តិការ ជំរុញការច្នៃប្រឌិតថ្មីនិងចែករំលែកនូវសមិទ្ធផលអភិវឌ្ឍន៍ ផ្តល់ការគាំទ្រនិងជំនួយកាន់តែច្រើនដល់បណ្តាប្រទេសភាគខាងត្បូងសកលក្នុងការប្រើប្រាស់នុយក្លេអ៊រដោយសន្តិភាព និងជំរុញការកសាងទំនើបកម្មនិងអភិវឌ្ឍប្រកបដោយចីរភាព៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស