ថ្ងៃទី១៦ខែកញ្ញា រថភ្លើងអន្តរជាតិខ្សែសង្វាក់ត្រជាក់មួយគ្រឿងដែលដឹកជញ្ជូនទំនិញដូចជាបន្លែស្រស់ និងផ្លែឈើតាមរដូវកាលបានចេញដំណើរពីស្ថានីយbotenនៃផ្លូវដែកចិន-ឡាវ នេះជាសញ្ញាបញ្ជាក់ថា ការដឹកជញ្ជូនទំនិញអន្តរជាតិផ្លូវដែកចិន-ឡាវបានលើសពី១០លានតោន។
សូមបញ្ជាក់ថា ចាប់តាំងពីផ្លូវដែកចិន-ឡាវត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២១កន្លងមក ផ្លូវដែកនេះភាគខាងជើងចាប់ផ្តើមពីទីក្រុងKunmingប្រទេសចិន ភាគខាងត្បូងភ្ជាប់ទៅដល់ក្រុងវៀងច័ន្ទរដ្ឋធានីប្រទេសឡាវបានក្លាយទៅជា “ផ្លូវសុវណ្ណ”សម្រាប់តភ្ជាប់ចិននិងអាស៊ីអាគ្នេយ៍យ៉ាងឆាប់រហ័ស៕