ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ទាក់ទិននឹងបញ្ហាកូសូវ៉ូ ភាគីចិននឹងគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ស៊ែប៊ីជាប់ជានិច្ច
2024-09-16 21:30:36cri
Share with:

ថ្ងៃទី១៦ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបសំណួររបស់អ្នកសារព័ត៌មានស្តីពីស្ថានការណ៍នៅកូសូវ៉ូ។អ្នកនាំពាក្យបានលើកឡើងថា ទាក់ទិននឹងបញ្ហាកូសូវ៉ូ  ភាគីចិនគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ស៊ែប៊ីជារៀងរហូតដោយបានសម្គាល់ថា សុវត្ថិភាពនិងសិទ្ធិស្របច្បាប់របស់ជនជាតិស៊ែប៊ីត្រូវតែទទួលបានការធានា។ប្រតិបត្តិការដោយឯកតោភាគីមិនអំណាយដល់ការដោះស្រាយបញ្ហាទេ និងជះឥទ្ធិពលដល់សន្តិសុខនិងស្ថិរភាពក្នុងតំបន់។ភាគីពាក់ព័ន្ធគួរតែបន្តបើកធ្វើកិច្ចសន្ទនាប្រកបដោយភាពប្រាកដប្រជានិងមានលក្ខណៈស្ថាបនា ដើម្បីស្វែងរកយ៉ាងសកម្មនូវវិធីសាស្ត្រដំណោះស្រាយយូរអង្វែងដល់បញ្ហាកូសូវ៉ូ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស