ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីភ្នាក់ងារ USSS របស់អាមេរិកបំផ្លាញផែនការលួចធ្វើឃាតដែលសង្ស័យសំដៅចំពោះលោក Trump
2024-09-16 15:15:19cri
Share with:

ទីភ្នាក់ងារ FBI របស់អាមេរិកបានថ្លែងកាលពីថ្ងៃទី ១៥ ខែកញ្ញាថា ភ្នាក់ងារ USSS របស់អាមេរិកបានបំផ្លាញផែនការលួចធ្វើឃាតដែលសង្ស័យសំដៅចំពោះលោក Trump អតីតប្រធានាធិបតីនិងជាបេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋ នៅរដ្ឋ Florida នៅរសៀលថ្ងៃដដែលនោះ។ នៅទីចុងបំផុត លោក Trump មានសុវត្ថិភាព ហើយជនសង្ស័យត្រូវបានចាប់ខ្លួន។

ទីភ្នាក់ងារ USSS របស់សហរដ្ឋអាមេរិកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃដដែលនោះថា ហេតុការណ៍នេះបានកើតឡើងនៅជុំវិញក្លឹបវាយកូនហ្គោលជាតិ Trump នៅម៉ោង១៣:៣០តាមម៉ោងក្នុងតំបន់ នៅពេលនោះ លោក Trump កំពុងលេងកីឡាវាយកូនហ្គោល។ បុគ្គលិកនៃភ្នាក់ងារ USSS បានបាញ់កាំភ្លើងភ្លាមៗនៅពេលរកឃើញជនសង្ស័យម្នាក់កំពុងតម្រង់កាំភ្លើងពីរបងទីលានកូនហ្គោលសំដៅទៅលោក Trump ។ បន្ទាប់មក ជនសង្ស័យបានបើករថយន្តរត់គេចខ្លួន ហើយត្រូវបានចាប់ខ្លួននៅស្រុក Martin ដែលនៅជាប់នោះ។ ក្នុងហេតុការណ៍នេះពុំមានបណ្ដាលឱ្យនរណាម្នាក់រងរបួសឡើយ។

 ដោយឡែក ទីភ្នាក់ងារFBI បានចេញសេចក្តីថ្លែងការណ៍ថា ទីភ្នាក់ងារFBI បានឆ្លើយតប និងកំពុងស៊ើបអង្កេតចំពោះករណីនេះ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស