ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្មវិធីប្រកួតប្រជែងជំនាញពិភពលោកលើកទី៤៧បិទបញ្ចប់ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ក្នុងបញ្ជីមេដាយមាស
2024-09-16 16:35:49cri
Share with:

ថ្ងៃទី១៥ ខែកញ្ញា កម្មវិធីប្រកួតជំនាញពិភពលោកលើកទី៤៧បានបិទបញ្ចប់នៅទីក្រុងLyon ប្រទេសបារាំង គណៈប្រតិភូចិនបានបញ្ចេញសមត្ថភាពយ៉ាងលេចធ្លោក្នុងការប្រកួតនេះ ដោយដណ្ដើមបានមេដាយមាសសរុប៣៦គ្រឿង មេដាយប្រាក់៩គ្រឿង មេដាយសំរិទ្ធ៤គ្រឿងនិងពានរង្វាន់ជ័យជម្នះឆ្នើមចំនួន៨ក្នុងវិញ្ញាសាទាំង៥៩ជាប់ចំណាត់ថ្នាក់លេខ១ក្នុងបញ្ជីមេដាយមាស បញ្ជីមេដាយនិងពិន្ទុសរុបរបស់ក្រុម។

កម្មវិធីប្រកួតនេះលើកនេះត្រូវបានប្រារព្ធឡើងនៅទីក្រុង Lyonចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកញ្ញា ដោយមានបេក្ខជនប្រមាណ១៤០០នាក់មកពីប្រទេសនិងតំបន់ជិត៧០បានចូលរួម។វិញ្ញាសាប្រកួតមានចំនួន៥៩វិញ្ញាសានៃ៦ប្រភេទធំៗ រួមមាន៖ការដឹកជញ្ជូននិងភស្តុភារកម្ម បច្ចេកវិទ្យារចនាសម្ព័ន្ធនិងសំណង់ បច្ចេកវិទ្យាផលិតកម្មនិងវិស្វកម្ម បច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ សិល្បៈច្នៃប្រឌិតនិងទាន់សម័យ សង្គមនិងសេវាកម្មបុគ្គល។ ប្រទេសចិនបានបញ្ជូនបេក្ខជនចំនួន៦៨នាក់ទៅចូលរួមគ្រប់ការប្រកួត៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស