ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាវានេសាទមួយបានក្រឡាប់លិចនៅដែនសមុទ្រក្បែរក្រុង Gunsan របស់កូរ៉េខាងត្បូង មនុស្ស៨នាក់លើនាវាត្រូវបានសង្គ្រោះ
2024-09-16 15:34:24cri
Share with:

      ទីភ្នាក់ងារព័ត៌មានYonhap បានផ្សាយដំណឹងនៅថ្ងៃទី ១៦ ខែកញ្ញាថា ថ្ងៃដដែល នាវានេសាទមួយបានក្រឡាប់នៅដែនសមុទ្រក្បែរទីក្រុង Gunsan រដ្ឋ Jeonbuk មនុស្សចំនួន ៨ នាក់លើនាវាត្រូវបានជួយសង្គ្រោះទាំងអស់។

     តាមការផ្សាយដំណឹងបានឱ្យដឹងថា  ឆ្មាំសមុទ្រក្រុងGunsan ទទួលបានការជូនដំណឹងសុំជំនួយនៅវេលាម៉ោង ៧ និង ៣៦ នាទីព្រឹកថ្ងៃដដែលថា នាវានេសាទមានចំណុះ ៣៥ តោនមួយគ្រឿងបានក្រឡាប់នៅដែនសមុទ្រជុំវិញ។ ឆ្មាំសមុទ្របានបញ្ជូនឧទ្ធម្ភាគចក្រនិងនាវាសង្គ្រោះបន្ទាន់ ដែលបានសង្គ្រោះនាវិកចំនួន ៨ នាក់ ក្នុងនោះ ៣នាក់បានសន្លប់ ហើយត្រូវបញ្ជួនទៅមន្ទីរពេទ្យភ្លាមៗ។

    ការផ្សាយដំណឹងបានឱ្យដឹងទៀតថា នាវានេសាទនេះជួបគ្រោះថ្នាក់នៅពេលប្រតិបត្តិការលើសមុទ្រ។ឆ្មាំសមុទ្រកូរ៉េខាងត្បូងបានថ្លែងថា នៅមិនទាន់ដឹងពីមូលហេតុនៃឧបទ្ទវហេតុនេះទេ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស