ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្តេចហ្សក់ដានីតែងតាំងលោក Gaafar Hassan បង្កើតរដ្ឋាភិបាលថ្មី
2024-09-16 15:50:45cri
Share with:

ស្តេច Abdullah II Bin Al-Hussein នៃប្រទេសហ្សក់ដានីបានតែងតាំងលោក Gaafar Hassan ជាប្រធានការិយាល័យស្តេចហ្សក់ដានី ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនៅថ្ងៃទី ១៥ ។

នៅថ្ងៃដដែលនោះ ព្រះបរមរាជវាំងនៃប្រទេសហ្ស៊កដានីបានចេញសេចក្តីថ្លែងការណ៍ ដោយនិយាយថា ស្តេចហ្សកដានី Abdullah II បានទទួលយកលិខិតលាលែងពីតំណែងដែលបានដាក់ដោយរដ្ឋាភិបាលលោក Al-Khasawneh នៅមុនថ្ងៃនោះ ហើយបានតែងតាំង Gaafar Hassan ដើម្បីបង្កើតរដ្ឋាភិបាលថ្មី ។

នៅថ្ងៃទី ១០ នៃខែនេះ ប្រទេសហ្សក់ដានីបានរៀបចំការបោះឆ្នោតសភាជាតិអាណត្តិទី ២០ ។ យោងតាមលទ្ធផលផ្លូវការនៃការបោះឆ្នោតសភាដែលបានប្រកាសកាលពីថ្ងៃទី ១៤ បានឱ្យដឹងថា គណបក្សរណសិរ្សអ៊ីស្លាមដែលជាគណបក្សប្រឆាំងដ៏ធំបំផុតទទួលបានអាសនៈច្រើនជាងគេ ។ យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសហ្សក់ដានី គណៈរដ្ឋមន្ត្រីគួរតែដាក់ពាក្យលាឈប់ បន្ទាប់ពីលទ្ធផលបោះឆ្នោតសភាត្រូវបានប្រកាស ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស