ថ្ងៃទី ១៥ ខែកញ្ញា កងកម្លាំងប្រដាប់អាវុធហ៊ូធីរបស់យេម៉ែនបានបាញ់មីស៊ីលមួយគ្រាប់ទៅកាន់តំបន់ភាគកណ្តាលអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានព្រមានថា កងកម្លាំងប្រដាប់អាវុធហ៊ូធីនឹងបង់តម្លៃដ៏ធ្ងន់ធ្ងរ។
ថ្ងៃទី ១៥ ខែកញ្ញា កងទ័ពការពារជាតិអ៊ីស្រាអែលបានចេញសេចក្តីថ្លែងការណ៍ថា នៅព្រឹកព្រលឹមថ្ងៃដដែល មីស៊ីលពីដីទៅដីមួយគ្រាប់ត្រូវបានបាញ់ចេញពីទឹកដីយេម៉ែនទៅកាន់អ៊ីស្រាអែល ប្រព័ន្ធការពារដែនអាកាសរបស់កងទ័ពអ៊ីស្រាអែលបានធ្វើការស្ទាក់ចាប់ជាច្រើនលើក។ បើតាមការស៊ើបអង្កេតជាជំហានដំបូង មីស៊ីលមានលទ្ធភាពបែកខ្ញែកនៅលើអាកាស។ ការវាយប្រហារលើកនេះមិនបានបណ្តាលឱ្យមនុស្សស្លាប់ឬរងរបួសនោះទេ។
ថ្ងៃដដែល កងកម្លាំងប្រដាប់អាវុធហ៊ូធីក៏បានចេញសេចក្តីថ្លែងការណ៍ថា អង្គការខ្លួនបានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងមួយគ្រាប់ដោយមានគោលដៅសំដៅចំពោះតំបន់ Yafo នៃក្រុង Telaviv។ សេចក្តីថ្លែងការណ៍ចែងថា មីស៊ីលបានបាញ់ចំគោលដៅយោធាមួយកន្លែងក្នុងដែនអ៊ីស្រាអែល៕