ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វ៉េណេស៊ុយអេឡាចាប់បានជនបរទេសចំនួន១៤ នាក់ពីបទបំផ្លាញសន្ដិសុខជាតិ
2024-09-16 15:31:45cri
Share with:

     លោក Diosdado Cabello រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យុត្តិធម៌ និងសន្តិភាព វ៉េណេស៊ុយអេឡាបានធ្វើសេចក្តីរាយការណ៍នៅថ្ងៃទី ១៤ ខែកញ្ញាតាមម៉ោងក្នុងតំបន់ថា  អង្គភាពអនុវត្តច្បាប់វ៉េណេស៊ុយអេឡាចាប់បានជនបរទេសចំនួន ១៤ នាក់ដែលជាប់សង្ស័យពីបទបំផ្លាញសន្ដិសុខជាតិ ក្នុងនោះមានជនជាតិអាមេរិក ១ នាក់ ជនជាតិអេស្ប៉ាញ ២ នាក់និងជនជាតិឆែក១នាក់។

     លោកបានថ្លែងថា  ជនបរទេសដែលត្រូវចាប់ឃុំខ្លួនមានទាហានអាមេរិកមួយនាក់ ដែលធ្លាប់ចូលរួមសង្គ្រាមអ៊ីរ៉ាក់និងសង្គ្រាមអាហ្វហ្គានីស្ថាន ហើយទទួលបន្ទុកធ្វើផែនការបង្កភាពចលាចលក្នុងដែនវ៉េណេស៊ុយអេឡានិងរៀបចំផែនការធ្វើឃាតប្រធានាធិបតីវេនេហ្ស៊ុយឡា។ ជនជាតិអេស្ប៉ាញ ២ នាក់ធ្វើការនៅមជ្ឈមណ្ឌលស៊ើបការណ៍ជាតិអេស្ប៉ាញ។ ជនជាតិឆែក១នាក់ជាទាហានស៊ីឈ្នួល ។ភាគីវ៉េណេស៊ុយអេឡាមិនបានបង្ហើបពីសញ្ជាតិនៃជនបរទេសផ្សេងនោះទេ។

     លោកបានបន្តថា  អង្គភាពអនុវត្តច្បាប់វ៉េណេស៊ុយអេឡារឹបអូសបានកាំភ្លើងវែងអាមេរិកចំនួនជាង៤០០ ដើម លោកទាមទារឱ្យភាគីអាមេរិកធ្វើការបំភ្លឺចំពោះករណីនេះ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស