ថ្ងៃទី ១៤ ខែកញ្ញា តាមម៉ោងក្នុងតំបន់ សកម្មភាពពិសេសនៅប្រទេសអាល្លឺម៉ង់ ដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន”បានរៀបចំធ្វើដោយជោគជ័យនៅក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់ ។ សកម្មភាពលើកនេះផ្តួចផ្តើមរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅអាល្លឺម៉ង់ និងមជ្ឈមណ្ឌលផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការខាងភាសាចិននិងបរទេសរបស់ក្រសួងអប់រំចិន ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ លោក Deng Hongbo ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាល្លឺម៉ង់ លោក Hu Zhiping អនុប្រធានមជ្ឈមណ្ឌលផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការខាងភាសា ចិននិងបរទេសរបស់ក្រសួងអប់រំចិន លោក Olaf Millmann ប្រធានសហព័ន្ធក្រុមចម្រៀងច្រៀងភាសាចិនBurgនៃប្រទេសអាល្លឺម៉ង់ និងលោក Felix Kurz អនុប្រធានសមាគមន៍មិត្តភាពអាល្លឺម៉ង់និងចិនបានចូលរួមសកម្មភាព ព្រមទាំងបានថ្លែងសុន្ទរកថា ។
ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong បានលើកឡើងថា ខណៈពេលខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចាប់ចាប់ដំណើរការសកម្មភាព “សំបុត្រផ្ញើតាមរយៈពពក៖ រឿងរ៉ាវអំពីខ្ញុំនិងប្រទេសចិន”នៅទូទាំងពិភពលោក សំបុត្រអំពីនិស្ស័យចិននិងបរទេសរបស់មិត្តភក្តិចំនួនជាង១៦០០រូបដែលមកពីប្រទេសជាង៦០ បានផ្ញើមកព្រមៗគ្នា ។ អក្សរខុសៗគ្នាបានបញ្ជូននូវមនោសញ្ចេតនាដូចគ្នា បានបង្កប់នូវក្តីប្រាថ្នារបស់ប្រជាជននៃបណ្តាប្រទេសនានាចំពោះសន្តិភាពនិងភាពល្អបវរ ដែលបានប្រមូលផ្តុំនូវកម្លាំងយ៉ាងខ្លាំងក្លានៃចំណងមិត្តភាពសង្គមស៊ីវិលដែលឆ្លងព្រំដែននិងពេលវេលា ៕