ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការស្ទង់មតិរបស់បណ្តាញCGTN ៖អ្នកដែលផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោកថ្កោលទោសអាមេរិកដែលបានជាន់ឈ្លីលើច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក
2024-09-15 13:56:16cri
Share with:

        នាពេលថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយ «របាយការន៍ស្តីពីសភាពការណ៍អនុវត្តច្បាប់កំណត់និងកាតព្វកិច្ចនៃអង្គការពាណិជ្ជកម្មពិភពលោក»របស់សហរដ្ឋអាមេរិកច្បាប់ថ្មីបំផុត ដោយលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ អាមេរិកបន្តមិនអើពើនឹងក្តីរំពឹងរបស់រដ្ឋសមាជិតផ្សេងទៀត លើកកម្ពស់លំដាប់ថ្នាក់នៃវិធានការដាក់ទណ្ឌកម្មដោយឯកតោភាគីជាបន្តបន្ទាប់  អនុវត្តវិធានការមានលក្ខណៈរើសអើងជាញឹកញាប់ បន្តលើកបន្តុករបាំងពន្ធគយ ដែលបាននាំមកនូវការសាកល្បងយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ។ អនុលោមតាម «របាយការណ៍»នេះ បណ្តាញទូរទស្សន៍សកលចិន ហៅកាត់ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើអ៊ីនធឺណែតនៅទូទាំងពិភពលោក  អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៥៣ភាគរយបានថ្កោលទោសរដ្ឋាភិបាលអាមេរិកដែលបានអនុវត្តវិធានការឯកតោភាគីនិងការពារពាណិជ្ជកម្មមួយចំនួន ដោយសម្គាល់ឃើញថា ប្រការនេះបានជាន់ឈ្លីយ៉ាងធ្ងន់ធ្ងរលើច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក ។

        ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៤,៣១ភាគរយថ្កោលទោសអាមេរិកដែលគ្មានការគោរពចំពោះច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក ដែលបានបង្ហាញឱ្យឃើញនូងមុខមាត់អនុត្តរភាពរបស់ខ្លួន  អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៤,១២ភាគរយសម្គាល់ឃើញថា  ទង្វើរបស់អាមេរិកបែបនេះ គឺតម្កល់ទុកផលប្រយោជន៍ផ្ទាល់ខ្លួនលើអង្គការពាណិជ្ជកម្មពិភពលោក មិនអើពើរហូតដល់បំផ្លាញដល់យន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលបានរារាំងយ៉ាងធ្ងន់ធ្ងរដល់ការដំណើរការជាប្រក្រតីរបស់អង្គការពាណិជ្ជកម្មពិភពលោក អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,២ភាគរយរិះគន់អាមេរិកដែលបានអនុវត្តគោលនយោបាយឧបត្ថម្ភកធនមិនសមហេតុផលក្នុងរយៈពេលយូរ ដែលបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ស្តីពីការប្រកួតប្រជែងដោយយុត្តិធម៌ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស