ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការទន្ទ្រានកាន់កាប់មិនទទួលបានលទ្ធផលអ្វីទេ នាវាឆ្មាំសមុទ្រហ្វីលីពីនដកចេញពីថ្មប៉ប្រះទឹក Xianbin របស់ចិន
2024-09-15 15:19:30cri
Share with:

លោក Liu Dejun អ្នកនាំពាក្យនៃនាយកដ្ឋានកងឆ្មាំសមុទ្រចិនបានថ្លែងថា ចាប់ពីថ្ងៃទី១៧ខែមេសាឆ្នាំនេះមក នាវាឆ្មាំសមុទ្រហ្វីលីពីនលេខ៩៧០១បានចតដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Xianbin របស់ចិនអស់រយៈពេលជិត៥ខែ ។ ទង្វើរបស់ភាគីហ្វីលីពីនបានរំលោភលើអធិបតេយ្យភាពទឹកដីរបស់ចិនយ៉ាងធ្ងន់ធ្ងរ ល្មើសយ៉ាងធ្ងន់ធ្ងរនឹងសេចក្តីប្រកាសប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង ហើយបំផ្លាញយ៉ាងខ្លាំងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ ក្នុងអំឡុងពេលនេះ ភាគីចិនបានចាត់វិធានការគ្រប់គ្រងចំពោះនាវាឆ្មាំសមុទ្រហ្វីលីពីនលេខ៩៧០១ ហើយភាគីហ្វីលីពីនប៉ុនប៉ងបង្ខំធ្វើការផ្គត់ផ្គង់សម្ភារៈចំពោះនាវានោះ ប៉ុន្តែសុទ្ធតែទទួលបរាជ័យ ។

វេលាប្រហែលម៉ោង១៤នៅថ្ងៃទី១៤ខែកញ្ញា នាវាលេខ៩៧០១របស់ហ្វីលីពីនបានបើកចេញពីបឹង Xi នៃថ្មប៉ប្រះទឹក Xianbin របស់ចិន ។ ចិនដាស់តឿនយ៉ាងម៉ឺងម៉ាត់ចំពោះភាគីហ្វីលីពីនថា បញ្ឈប់ការឃោសនាបំប៉ោងនិងការរំលោភសិទ្ធិដោយប្រថុយប្រថាន ដើរស្របតាមទិសដៅជាមួយចិន ដើម្បីគាំពារភាពម៉ឺងម៉ាត់និងប្រសិទ្ធភាពនៃសេចក្តីប្រកាសប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង ។ ចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបានចំពោះប្រជុំកោះ Nansha ដែលបូករួមទាំងថ្មប៉ប្រះទឹក Xianbin និងដែនទឹកនៅក្បែរនោះ នាវាឆ្មាំសមុទ្រចិននឹងបន្តធ្វើសកម្មភាពគាំពារសិទ្ធិនិងអនុវត្តច្បាប់នៅលំហសមុទ្រដែលគ្រប់គ្រងដោយប្រទេសចិនតាមផ្លូវច្បាប់ ដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពទឹកដីជាតិ ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស