ថ្ងៃទី១៤ខែកញ្ញាតាមម៉ោងក្នុងតំបន់ នៅពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍ លោកCabelloរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងយុត្តិធម៌វេណេស៊ុយអេឡាបានទាមទារឱ្យអាមេរិកបំភ្លឺពីទំនាក់ទំនងជាមួយការជួញដូរអាវុធ។ លោកCabello បានថ្លែងថា ស្ថាប័នស៊ើបការណ៍សម្ងាត់របស់អាមេរិក បានចូលរួមក្នុងការជួញដូរអាវុធ ហើយបានឃុបឃិតជាមួយកងកម្លាំងប្រឆាំងដើម្បីប៉ុនប៉ងលួចធ្វើឃាតអ្នកដឹកនាំវេណេស៊ុយអេឡា ក៏ដូចជាបំផ្លាញស្ថិរភាពរបស់វេណេហ្ស៊ុយអេឡា។
លោកCabelloបានថ្លែងថា ការណ៍សម្ងាត់បានបង្ហាញថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានចូលរួមក្នុងការជួញដូរអាវុធ ព្រមពេលជាមួយគ្នានេះ បានឃុបឃិតជាមួយបក្សប្រឆាំងក្នុងការស្វែងរកទាហានស៊ីឈ្នួលដើម្បីលួចធ្វើឃាតអ្នកដឹកនាំវេណេស៊ុយអេឡា។ នាពេលបច្ចុប្បន្ន មានពលរដ្ឋបរទេសចំនួន៦នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះបូករួមទាំងពលរដ្ឋអេស្ប៉ាញ២នាក់ ពលរដ្ឋអាមេរិក២នាក់និងពលរដ្ឋឆែកម្នាក់៕