ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគ្រាសលំដាប់កំពូលទាំង៥០០របស់ប្រទេសចិនមាននិន្នាការអភិវឌ្ឍន៍បៃតងយ៉ាងលេចធ្លោ
2024-09-15 14:39:49cri
Share with:

     បញ្ជី"សហគ្រាសលំដាប់កំពូលទាំង៥០០របស់ប្រទេសចិនឆ្នាំ២០២៤"ត្រូវបានចេញផ្សាយនៅទីក្រុងTianJinនាពេលថ្មីៗនេះ។បើមើលពីសហគ្រាសនៅក្នុងបញ្ជីនិងទិន្នន័យវិភាគពាក់ព័ន្ធអាចឃើញថា    សហគ្រាសធំៗដែលមានលក្ខណៈតំណាងបំផុតរបស់ប្រទេសចិនបានចាត់ទុកភាពបៃតងជាទិសដៅអភិវឌ្ឍន៍ដ៏សំខាន់របស់ពួកគេរួចហើយ។

      ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ   ប្រទេសចិនបានបន្តបង្កើនការគាំទ្រចំពោះភាពបៃតងនិងកាបូនទាប ហើយជំរុញឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងវិស័យជាច្រើន។នៅឆ្នាំ២០២៣  អនុភាពថ្មីនៃថាមពលកកើតឡើងវិញរបស់ពិភពលោកមានចំនួន៥១០លានគីឡូវ៉ាត់  ការរួមចំណែករបស់ប្រទេសចិនបានលើសពី៥០ភាគរយ  ហើយចំនួនមនុស្សដែលប្រកបការងារក្នុងមុខរបរថាមពលកកើតឡើងវិញរបស់ប្រទេសចិនស្មើនឹង៤០ភាគរយនៃពិភពលោកទំាងមូល។

      ព្រមពេលជាមួយគ្នានេះ  "នវានុវត្តន៍បៃតង"ក្នុងវិស័យឧស្សាហកម្មកំពុងប្រព្រឹត្តទៅជាបន្តបន្ទាប់នៅប្រទេសចិន។ យោងតាមទិន្នន័យរបស់ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនឱ្យដឹងថា  នៅឆ្នាំ២០២៣   ប្រទេសចិនបានពូនជ្រំរោងចក្របៃតងចំនួនជាង៥ពាន់ សហគ្រាសគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់បៃតងចំនួនជាង៦រយនិងសាងសង់សួនឧស្សាហកម្មបៃតងចំនួនជិត៤រយ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស