ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីកូម័របានរងការវាយប្រហារបណ្តាលឱ្យមានរបួសស្រាល
2024-09-14 10:45:10cri
Share with:

      ថ្ងៃទី១៣ខែកញ្ញា  ទីស្តីការប្រធានាធិបតីកូម័របានចេញផ្សាយសេចក្តីថ្លែងការណ៍ថាលោកAzali Assoumaniប្រធានាធិបតីកូម័របានរងការវាយប្រហារដោយកាំបិត បណ្តាលឱ្យរបួសស្រាលនៅពេលចូលរួមក្នុងពិធីបុណ្យសពរបស់មេកន្ទ្រាញមួយរូបនៅប្រទេសកូម័រនៅថ្ងៃដដែល។

      សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា  លោកប្រធានាធិបតីរងរបួសមិនធ្ងន់ធ្ងរទេហើយលោកបានត្រឡប់ទៅផ្ទះវិញហើយ។ ទីស្តីការប្រធានាធិបតីក៏បានឱ្យដឹងផងដែរថាជនល្មើសត្រូវបានស្ថាប័នសន្តិសុខប្រទេសកូម័រឃាត់ខ្លួនហើយ៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស