ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងផ្សាយដំណឹងថា៖លោក Kim Jong-un មេដឹកនាំកំពូលកូរ៉េខាងជើងបានជួបពិភាក្សាជាមួយលោក Sergei Shoigu លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី
2024-09-14 11:16:06cri
Share with:

    តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងនៅថ្ងៃទី ១៤ ខែកញ្ញាបានឱ្យដឹងថា លោក Kim Jong-un អគ្គលេខាធិការបក្សពលករកូរ៉េខាងជើងនិងជាប្រធានក្រុមប្រឹក្សាកិច្ចការរដ្ឋកូរ៉េខាងជើងបានជួបពិភាក្សាជាមួយលោក Sergei Shoigu លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងកាលពីថ្ងៃទី ១៣ ខែកញ្ញានេះ ។

    តាមការផ្សាយដំណឹងបានឱ្យដឹងថា ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងទូលំទូលាយលើការបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសន្ទនាជាយុទ្ធសាស្ត្ររវាងកូរ៉េខាងជើងនិងរុស្ស៊ី បង្កើនការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការដើម្បីគាំពារផលប្រយោជន៍សន្តិសុខរវាងគ្នានិងគ្នាព្រមទាំងស្ថានការណ៍ក្នុងតំបន់និងអន្តរជាតិព្រមទាំងឈានដល់គំនិតឯកភាពរួមស្តីពីបញ្ហាមួយចំនួនដែលបានពិគ្រោះពិភាក្សា ។

    តាមការផ្សាយដំណឹងបានឱ្យដឹងទៀតថា លោក Kim Jong-un បានទទួលស្គាល់ចំពោះការវិវឌ្ឍរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងគ្រប់វិស័យដូចជា នយោបាយ សេដ្ឋកិច្ចនិងវប្បធម៌ជាដើម ។ លោក Kim Jong-un បានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងជើងនឹងបន្តពង្រីកថែមមួយកម្រិតទៀតនូវការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការជាមួយភាគីរុស្ស៊ីដូចពេលមុនៗដោយប្រកាន់យកស្មារតីនៃសន្ធិសញ្ញាស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ 

អ្នកបកប្រែ:魏伟
ប្លុកពិសេស