ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកHeWeidongជួបពិភាក្សាជាមួយភ្ញៀវដែលអញ្ជើញចូលរួមវេទិកាXiangshanក្រុងប៉េកាំងលើកទី១១
2024-09-14 10:17:05cri
Share with:

      ថ្ងៃទី១៣ខែកញ្ញា នៅក្រុងប៉េកាំង លោកHeWeidongអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានជួបពិភាក្សាដោយឡែកពីគ្នាជាមួយលោកTin Aung Sanឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសមីយ៉ាន់ម៉ា លោកស្រី Angie Motshekga រដ្ឋមន្រ្តីក្រសួងការពារជាតិនិងអតីតយុទ្ធជនអាហ្រ្វិកខាងត្បូង និងលោកSahir ប្រធានអគ្គសេនាធិការចម្រុះនៃប្រទេសប៉ាគីស្ថានដែលអញ្ជើញចូលរួមវេទិកាXiangshanក្រុងប៉េកាំងលើកទី១១។

      ពេលជួបពិភាក្សាជាមួយលោកTin Aung San លោកHeWeidongបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរចិននិងមីយ៉ាន់ម៉ាទទួលបានសមិទ្ធផលជាប្រវត្តិសាស្រ្ត។ ភាគីចិនរីករាយធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយភាគីមីយ៉ាន់ម៉ា ដើម្បីរួមគ្នាគាំពារសន្តិសុខនិងស្ថិរភាពនៅតំបន់តាមព្រំដែនរវាងចិននិងម៉យ៉ាន់ម៉ា ក៏ដូចជាលើកកម្ពស់ឥតឈប់ឈរនូវកម្រិតនៃទំនាក់ទំនងរវាងកងទ័ពទាំងពីរ។

      ពេលជួបពិភាក្សាជាមួយលោកស្រី Angie Motshekga លោកHeWeidongបានថ្លែងថា ភាគីទាំងពីរគួរចាត់ទុកគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរជាការណែនាំ ជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរឱ្យកាន់តែរឹងមាំនិងកាន់តែស៊ីជម្រៅ ដើម្បីរួមគ្នាគាំពារសមភាពនិងយុត្តិធម៌អន្តរជាតិ។

      ពេលជួបពិភាក្សាជាមួយលោកSahir លោកHeWeidongបានថ្លែងថា ភាគីចិនរីករាយបង្កើនថែមមួយកម្រិតទៀតនូវការកសាងទំនុកចិត្តទៅវិញទៅមកជាយុទ្ធសាស្រ្តប្រកបដោយកម្រិតខ្ពស់ កិច្ចសហប្រតិបត្តិការជាក់ស្តែងប្រកបដោយកម្រិតខ្ពស់ និងកិច្ចសហការខាងសន្តិសុខប្រកបដោយកម្រិតខ្ពស់ជាមួយភាគីប៉ាគីស្ថាន ដើម្បីរួមគ្នាគាំពារផលប្រយោជន៍យុទ្ធសាស្រ្ត ក៏ដូចជាសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស