ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ បញ្ហាតៃវ៉ាន់មិនមែនជាបញ្ហាសេរីភាពនៃការធ្វើនាវាចរណ៍នោះឡើយ
2024-09-14 14:49:49cri
Share with:

      ថ្ងៃទី១៣ខែកញ្ញា  ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិន  មានអ្នកសារព័ត៌មានបានសួរថា៖  មន្ត្រីមួយរូបនៃក្រសួងការពារជាតិអាល្លឺម៉ង់បានថ្លែងថា  ការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់របស់នាវាចម្បាំងអាល្លឺម៉ង់មិនមែនសំដៅលើភាគីណាមួយឡើយ តែគឺដើម្បីគាំទ្រដល់សេរីភាពនៃការធ្វើនាវាចរណ៍ដែលជាគោលការណ៍អន្តរជាតិ។តើក្រសួងការបរទេសចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ?

      លោកស្រីMao Ning  អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា  គោលការណ៍ចិនតែមួយ  គឺជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិនិងជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ។ បញ្ហាតៃវ៉ាន់មិនមែនជាបញ្ហាសេរីភាពនៃការធ្វើនាវាចរណ៍នោះឡើយតែជាបញ្ហាទាក់ទងនឹងអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន។ យើងគោរពសិទ្ធិនាវាចរណ៍របស់ប្រទេសនានានៅដែនសមុទ្រពាក់ព័ន្ធ ដោយអនុលោមតាមច្បាប់ចិននិងច្បាប់អន្តរជាតិ ដែលបូករួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់មហាសមុទ្រផងដែរ  ប៉ុន្តែយើងប្រឆាំងយ៉ាងដាច់ខាតចំពោះការបង្កហេតុនិងបង្កអន្តរាយដល់អធិបតេយ្យភាពនិងសន្តិសុខរបស់ប្រទេសចិន ក្រោមស្លាកសេរីភាពនៃការធ្វើនាវាចរណ៍៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស