ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិន៖ចិននិងប្រទេសអាហ្រ្វិកចំនួន២២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការរួមគ្នាអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច
2024-09-13 11:26:43cri
Share with:

      អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី១២ខែកញ្ញាឱ្យដឹងថា ក្រសួងពាណិជ្ជកម្មចិនបានជំរុញយ៉ាងសកម្មនូវការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការរួមគ្នាអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចជាមួយប្រទេសអាហ្រ្វិក ។ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលក្រុងប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្រ្វិក ភាគីចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយប្រទេសអាហ្រ្វិកចំនួន២២ ដូចជាអេត្យូពី ប៊ូរុនឌី អេក្វាទ័រហ្គីណេ សាធារណកុងហ្គោនិងកុងហ្គោ(គីមសាសា)ជាដើម ។

      កិច្ចព្រមព្រៀងក្របខ័ណ្ឌជាមូលដ្ឋានសម្រាប់ការចរចាអំពីបញ្ហាជាក់ស្តែង ដូចជាពាណិជ្ជកម្មនិងការវិនិយោគជាដើមរបស់ភាគីទាំងពីរនៅជំហានក្រោយ ហើយក៏បានផ្តល់ជាការធានាខាងប្រព័ន្ធរបបដ៏យូរអង្វែង ស្ថិរភាពនិងអាចប៉ាន់ប្រមាណបានដល់កិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាហ្រ្វិកផងដែរ។ ភាគីចិននឹងបន្តបង្កើនការប្រាស្រ័យទាក់ទងជាមួយបណ្តាប្រទេសអាហ្រ្វិកដែលមានបំណងធ្វើសហប្រតិបត្តិការ ដើម្បីអនុវត្តលទ្ធផលជាផ្លែផ្ការបស់កិច្ចប្រជុំកំពូល ពង្រីកការបើកទូលាយដោយម្ចាស់ការ ក៏ដូចជាធ្វើឱ្យកិច្ចព្រមព្រៀងនិងសមិទ្ធផលនៅជំហានក្រោយអាចផ្តល់ផលប្រយោជន៍ដល់សហគ្រាសនិងប្រជាជននៃភាគីទាំងពីរក្នុងពេលឆាប់ៗ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស