នៅថ្ងៃទី ១៣ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកវេទិកា Xiang shan ក្រុងប៉េកាំងលើកទី ១១ ។
ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់កើតមានក្នុងអំឡុងពេលមួយសតវត្សរ៍ ប្រឈមមុខនឹងការរំពឹងទុករបស់ប្រជាជនពិភពលោកចំពោះសន្តិសុខនិងស្ថិរភាព ប្រទេសចិនបានអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកលដើម្បីប្រមូលផ្តុំនូវគំនិតឯកភាពរួមរបស់បណ្តាភាគីនានាជាបន្តបន្ទាប់ ជំរុញការដោះស្រាយមូលហេតុនៃការប៉ះទង្គិចអន្តរជាតិនិងធ្វើឱ្យអភិបាលកិច្ចសន្តិសុខសកលមានសុក្រឹតភាព ក៏ដូចជាធ្វើកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីកសាងពិភពលោកដែលមានសន្តិភាពយូរអង្វែងនិងមានសន្តិសុខជាទូទៅ ។ រំពឹងថា វេទិកាលើកនេះនឹងបន្តប្រកាន់ខ្ជាប់នូវស្មារតីដែលមានសមភាព បើកទូលាយ បរិយាបន្ននិងរៀនសូត្រពីគ្នាទៅវិញទៅមកដើម្បីរួមចំណែកថ្មីកាន់តែធំក្នុងការរួមគ្នាឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសន្តិសុខពិភពលោកនិងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ។
នៅថ្ងៃដដែល វេទិកា Xiang shan ក្រុងប៉េកាំងលើកទី ១១ បានបើកធ្វើនៅក្រុងប៉េកាំងក្រោមប្រធានបទ"រួមគ្នាកសាងសន្តិភាពនិងរួមគ្នាចែករំលែកអនាគត" ៕