ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាការងារជាមួយលោក Ali Akbar Ahmadian លេខាធិការនៃ ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់
2024-09-13 11:51:13cri
Share with:

    នៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការបរទេសនៃមជ្ឈិមចិនបានជួបពិភាក្សាការងារជាមួយលោក Ali Akbar Ahmadian លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់នៅទីក្រុងសង់ពីទ័របួរ ប្រទេសរុស្ស៊ី។

    ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ភាគីចិនសូមកោតសរសើរចំពោះរដ្ឋាភិបាលអាណត្តិថ្មីរបស់អ៊ីរ៉ង់ដែលបានរំលឹកឡើងវិញនូវការប្រកាន់ខ្ជាប់នូវគោលនយោបាយមេត្រីភាពជាមួយប្រទេសចិននិងមានឆន្ទៈក្នុងការបន្តពង្រឹងនិងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងអ៊ីរ៉ង់-ចិន ។ ប្រទេសចិនរីករាយតម្កល់គំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរជាគោលការណ៍ណែនាំដើម្បីពួតដៃគ្នាជំរុញទំនាក់ទំនងរវាងចិននិងអ៊ីរ៉ង់ឱ្យរក្សាការអភិវឌ្ឍជានិរន្តរភាពនិងប្រកបដោយស្ថិរភាព ក្នុងន័យផ្តល់សុខសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។

    ជាការឆ្លើយតប លោក Ali Akbar Ahmadian បានថ្លែងថា រដ្ឋាភិបាលអាណត្តិថ្មីរបស់អ៊ីរ៉ង់បានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងមុតមាំជាប់រហូតមកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពរវាងអ៊ីរ៉ង់និងចិន ហើយរីករាយរួមសហការជាមួយប្រទេសចិនដើម្បីជំរុញការអនុវត្តផែនការសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងអ៊ីរ៉ង់និងចិន ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងដោយគ្រប់ជ្រុងជ្រោយក្នុងគ្រប់វិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្តូរប្រជាជននិងប្រជាជននិងទេសចរណ៍ជាដើម ។ អ៊ីរ៉ង់មានឆន្ទៈធ្វើការរួមជាមួយប្រទេសចិនដើម្បីបន្តគាំទ្រគ្នាទៅវិញទៅមកនិងពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមរួម ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស