ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល
2024-09-13 15:14:17cri
Share with:

ពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិកម្មសិទ្ធិបញ្ញាចិននិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនៅក្រុងប៉េកាំង ។ អនុស្សរណៈនេះជាសមិទ្ធផលមួយនៃកិច្ចប្រជុំជាន់ខ្ពស់ស្តីពីកម្មសិទ្ធិបញ្ញានៃ ខ្សែក្រវាត់និងផ្លូវលើកទីបី ជាសញ្ញាកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការក្នុងវិស័យសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលរវាងចិននិងកម្ពុជាមានភាពកាន់តែស៊ីជម្រៅនិងត្រូវបានពង្រីកថែមមួយកម្រិតទៀត ជាការឆ្លើយតបយ៉ាងសកម្មនឹងគំនិតផ្តួចផ្តើមនៃ ខ្សែក្រវាត់និងផ្លូវ និងជាសមិទ្ធផលដ៏សំខាន់ក្នុងការបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការទ្វេភាគីខាងកម្មសិទ្ធិបញ្ញា ពោលគឺបានដើរតួនាទីជាគំរូនិងជំរុញនៃការពង្រីកកម្លាំងឥទ្ធិពលអន្តរជាតិនៃកម្មសិទ្ធិបញ្ញារបស់ចិន ជាពិសេសគឺការបង្កើនកិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញាជាមួយប្រទេសអាស៊ីអាគ្នេយ៍ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស