ថ្ងៃទី១៣ខែកញ្ញា វេទិកាXiangshanទីក្រុងប៉េកាំងលើកទី១១បានបើកធ្វើនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិទីក្រុងប៉េកាំង។លោកDong Junរដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានអញ្ជើញចូលរួមព្រទាំងអានសារអបអរសាទររបស់លោកXi Jinpingប្រធានរដ្ឋចិននិងថ្លែងសុន្ទរកថាគន្លឹះ។
លោកDong Junបានថ្លែងថា កងទ័ពចិនអនុវត្តយ៉ាងមុតមាំនូវគំនិតផ្តួចផ្តើមសន្តិសុខសកល ហើយរីករាយពួតដៃគ្នាជាមួយកងទ័ពប្រទេសនានា ដើម្បីបង្កើតទំនាក់ទំនងភាពជាដៃគូសន្តិសុខបែបថ្មី ជំរុញកិច្ចសហប្រតិបត្តិការផ្នែកយោធាប្រកបដោយភាពប្រាកដប្រជានិងបើកចំហ ដើម្បីរួមគ្នាផ្តល់ការធានាដល់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងរួមចំណែកកាន់តែធំដល់ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ និងការគាំពារសន្តិភាពនិងសន្តិសុខពិភពលោក៕