ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាXiang Shan ក្រុងប៉េកាំងលើកទី១១ រៀបចំពិធីលៀងសាយភោជន៍ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយស
2024-09-13 11:15:15cri
Share with:

       យប់ថ្ងៃទី ១២ ខែកញ្ញា វេទិកាXiang Shan ក្រុងប៉េកាំងលើកទី១១ បានរៀបចំពិធីលៀងសាយភោជន៍ ដើម្បីស្វាគមន៍ភ្ញៀវកិត្តិយសចិននិងបរទេសដែលអញ្ជើញចូលរួមវេទិកា ។ លោក Zhang Youxia សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញជាអធិបតីព្រមទាំងថ្លែងសុន្ទរកថា ។

        លោក Zhang Youxia បានលើកឡើងថា ឆ្នាំនេះជាខួបទី៧០ នៃការចេញផ្សាយគោលការណ៍ ៥ ប្រការនៃការរួមរស់នៅដោយសនិ្តសហវិជ្ជមាន ក្នុងខណៈពេលជាប្រវតិ្តសាស្ត្រនេះ យើងទាំងអស់គ្នាបានជួបជុំគ្នានៅក្រុងប៉េកាំង រួមគ្នាពិគ្រោះពិភាក្សាអំពីផែនការសំខាន់ស្តីពីសន្តិសុខរបស់សកលលោកទាំងមូល និងរួមគ្នាស្វែងរកមធ្យោបាយល្អៗដើម្បីគាំពារសុខសន្តិភាព ។ ដូចការគូសបញ្ជាក់របស់លោក Xi Jinping ប្រធានរដ្ឋចិនថា ការបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ បង្កើនការប្រាស្រ័យទាក់ទងនិងការយោគយល់គ្នា ជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់បណ្តាប្រទេសនានារួមគ្នាឆ្លើយតបនឹងការប្រឈម និងរួមគ្នាត្រួសត្រាយអនាគត ។ យើងសង្ឃឹមយ៉ាងស្មោះថា បណ្តាភាគីនានាដែលចូលរួមកិច្ចប្រជុំអាចប្រើប្រាស់វេទិកាXiang Shan ក្រុងប៉េកាំងដែលជាវេទិកាសហប្រតិបតិ្តការដ៏មេត្រីភាពមួយនេះ ដើម្បីបង្កើនការយល់ដឹងគ្នាតាមរយៈការសន្ទនា និងលើកកម្ពស់ទំនុកចិត្តចំពោះគ្នាតាមរយៈការផ្លាស់ប្តូរមតិយោបល់ ដើម្បីស្វែងពុទ្ធិកាន់តែច្រើនសម្រាប់ការសម្រេចបាននូវទស្សនទានខាងសន្តិភាពនិងសន្តិសុខរបស់ពិភពលោក ។

      លោក Zhang Youxia បានថ្លែងទៀតថា ឈរនៅទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ កងទ័ពចិនរីករាយរួមសហការជាមួយបណ្តាភាគីនានា ក្នុងន័យរួមចំណែកកាន់តែធំដើម្បីជំរុញស្ថិរភាពក្នុងតំបន់ និងគាំពារសន្តិភាពពិភពលោក ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស