រសៀលថ្ងៃទី១២ខែកញ្ញា លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលស្តីពីការជំរុញដោយគ្រប់ជ្រុងជ្រោយនូវការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿងនៅទីក្រុងLanzhouខេត្តGansuប្រទេសចិន។ លោកបានគូសបញ្ជាក់ថា ត្រូវអនុវត្តដោយម៉តចត់នូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០និងកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ក្តាប់ជាប់តម្រូវការជាយុទ្ធសាស្ត្រដែលផ្តោតលើការការពារនិងអភិបាលកិច្ច ចាត់ទុកការធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយថែមទៀតជាកម្លាំងចលករ ប្រកាន់ខ្ជាប់នូវការតម្កល់អេកូឡូស៊ី និងការអភិវឌ្ឍបៃតងជាអាទិភាព ដើម្បីជំរុញឱ្យការការពារអេកូឡូស៊ីនៅតាមដងទន្លេទាំងមូលឡើងដល់កម្រិតថ្មី ការធ្វើបរិវត្តកម្មបៃតងមានវឌ្ឍនភាពថ្មី ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ទទួលបានសមិទ្ធផលថ្មី ជីវភាពរស់នៅរបស់ប្រជាជនក្លាយបានការកែលម្អថ្មី ដើម្បីត្រួសត្រាយនិម្មបនកម្មថ្មីនៃការការពារអេកូឡូស៊ីនិងការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៅតំបន់ទន្លេលឿង៕