ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា គាំពារនិយមគ្មានអនាគតនោះទេ
2024-09-13 11:05:07cri
Share with:

ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី១២ខែកញ្ញា មានអ្នកសារព័ត៌មានបានសួរសំណួរអំពីរបាយការណ៍ស្តីពីពាណិជ្ជកម្មពិភពលោកឆ្នាំ២០២៤ដែលអង្គការពាណិជ្ជកម្មពិភពលោកបានចេញផ្សាយនៅពេលថ្មីៗកន្លងទៅនេះ ។

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា គាំពារនិយមបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលនឹងបំផ្លាញអនាគតនៃកំណើនរបស់អង្គភាពសេដ្ឋកិច្ចទាំងអស់ ហើយប្រទេសក្រីក្រនិងមានកំណើនសេដ្ឋកិច្ចតិចតួចនឹងរងការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុត ។ ប្រទេសចិនជាអ្នករួមចំណែកដ៏សំខាន់នៃពាណិជ្ជកម្មបើកទូលាយ ។ ក្នុងកិច្ចប្រជុំកំពូលក្រុងប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសពង្រីកការបើកទូលាយទីផ្សារដោយឯកតោភាគី ដោយផ្តល់ការអនុគ្រោះពន្ធគយ១០០ភាគរយចំពោះផលិតផលនៃប្រទេសអភិវឌ្ឍន៍តិចតួចនៅអាហ្វ្រិក ដែលបានក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំនិងជាអង្គភាពសេដ្ឋកិច្ចសំខាន់លើពិភពលោកដំបូងបង្អស់ដែលបានដាក់ចេញវិធានការនេះ ។

លោកស្រី Mao Ning បានគូសបញ្ជាក់ថា គាំពារនិយមគ្មានអនាគតទេ ។ ចិនរីករាយធ្វើការជាមួយប្រទេសសកលខាងត្បូងកាន់តែច្រើនដើម្បីពិភាក្សាអំពីការបង្កើតតំបន់ពាណិជ្ជកម្មសេរី ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍កែលម្អលក្ខខណ្ឌគមនាគមន៍និងចរាចរណ៍ទំនិញតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែងដូចជា ការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវជាដើម ដើម្បីលើកកម្ពស់កម្រិតនិងសមត្ថភាពនៃការចូលរួមពាណិជ្ជកម្មអន្តរជាតិ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស