ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ លោក Chen Xiaodong អនុរដ្ឋមន្ត្រីការបរទេសចិន និងលោកស្រី Theresa P. Lazaro អនុរដ្ឋមន្ត្រីការបរទេសហ្វីលីពីនបានរួមគ្នារៀបចំធ្វើកិច្ចជំនួបរវាងប្រធានក្រុមនៃយន្តការពិគ្រោះពិភាក្សាទ្វេភាគីស្តីពីបញ្ហាសមុទ្រចិនខាងត្បូងនៅក្រុងប៉េកាំង ។
ភាគីទាំងពីរបានផ្លាស់ប្តូរមតិយោបល់យ៉ាងស្មោះត្រង់ និងស៊ីជម្រៅអំពីបញ្ហាពាក់ព័ន្ធសមុទ្រចិនខាងត្បូងដែលជាការខ្វែងគំនិតរវាងចិននិងហ្វីលីពីន ជាពិសេសគឺបញ្ហាថ្មប៉ប្រះទឹក Xianbin ។ ភាគីចិនបានរំលឹកឡើងវិញពីគោលជំហររបស់ចិនក្នុងបញ្ហាថ្មប៉ប្រះទឹក Xianbin ហើយដាស់តឿនឱ្យភាគីហ្វីលីពីនយកនាវាចេញភ្លាម ។ ភាគីចិននឹងគាំពារយ៉ាងមុខមាំនូវអធិបតេយ្យភាពរបស់ខ្លួន និងភាពម៉ឺងម៉ាត់ និងប្រសិទ្ធភាពនៃ «សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង» ៕