សំដៅចំពោះការដែលនាពេលថ្មីៗកន្លងទៅនេះ សភាតំណាងរាស្ត្រអាមេរិកបានពិនិត្យពិភាក្សានិងអនុម័តលើ “សេចកី្តព្រាងច្បាប់ស្តីពីការបញ្ជាក់ពីទីស្នាក់ការសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃហុងកុង” លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី ១១ ខែកញ្ញាថា សេចកី្តព្រាងច្បាប់ស្តីពីនេះបានធ្វើនយោបាយនីយកម្មនិងឧបករណ៍ភាវូបនីយកម្មកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតី មានចេតនាលាបពណ៌ស្ថាប័នហុងកុងប្រចាំនៅបរទេស ករណីនេះមានចរិតអាក្រក់ណាស់ ។ ប្រទេសចិនសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះទង្វើដ៏អាក្រកក់ដែលគាបសង្កត់ការអភិវឌ្ឍរបស់ហុងកុង ។
លោកស្រី Mao Ning បានថ្លែងទៀតថា ហុងកុងជាប្រភពអតិរេកពាណិជ្ជកម្មធំទីពីររបស់អាមេរិក មានសហគ្រាសអាមេរិកចំនួនជាង១២០០ បានបណ្តាក់ទុននិងប្រកបអាជីវកម្មនៅហុងកុង ទង្វើរបស់អាមេរិកបែបនេះ ទីបំផុតនឹងបំផ្លាញដល់ផលប្រយោជន៍ខ្លួនឯង “ប្រទេសចិនបានលើកឡើងការតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះអាមេរិករួចហើយ ” ៕