ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Ding Xuexiang ឧបនាយករដ្ឋមន្ត្រីចិនអញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្តីពីកម្មសិទ្ធិបញ្ញានៃ “ខ្សែក្រវាត់និងផ្លូវ”លើកទីបីនិងថ្លែងសុន្ទរកថា
2024-09-12 11:02:04cri
Share with:

កាលពីថ្ងៃទី១១ខែកញ្ញា កិច្ចប្រជុំជាន់ខ្ពស់ស្តីពីកម្មសិទ្ធិបញ្ញានៃ ខ្សែក្រវាត់និងផ្លូវលើកទីបីបានបើកធ្វើនៅក្រុងប៉េកាំង ។ លោក Ding Xuexiang សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមពិធីបើកនិងថ្លែងសុន្ទរកថា ។

លោក Ding Xuexiang បានថ្លែងថា ចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញានៃ ខ្សែក្រវាត់និងផ្លូវ ។ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា របបកម្មសិទ្ធិបញ្ញាមានតួនាទីសំខាន់ក្នុងការជំរុញការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវប្រកបដោយគុណភាពខ្ពស់ ។ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរបស់ភាគីនានា កិច្ចសហប្រតិបត្តិការខាងកម្មសិទ្ធិបញ្ញានៃ ខ្សែក្រវាត់និងផ្លូវទទួលបានសមិទ្ធផលដ៏សម្បូរបែប ។

លោក Ding Xuexiang បានគូសបញ្ជាក់ថា ចិនរីករាយរួមជាមួយភាគីនានា ធ្វើកិច្ចខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍនៃវិស័យកម្មសិទ្ធិបញ្ញា ដើម្បីបំពេញបន្ថែមកម្លាំងកម្មសិទ្ធិបញ្ញាកាន់តែច្រើនសម្រាប់ការរួមគ្នាកសាង ខ្សែក្រវាត់និងផ្លូវប្រកបដោយគុណភាពខ្ពស់ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស