នៅថ្ងៃទី ១១ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោក Abdelmadjid Tebboune ដែលបន្តជាប់ឆ្នោតអាណត្តិថ្មីជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី ។
ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ចិននិងប្រទេសអាល់ហ្សេរីមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើនយ៉ាងឆាប់រហ័ស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ការសម្របសម្រួលនិងសហការគ្នាក្នុងកិច្ចការអន្តរជាតិ មានភាពកាន់តែជិតស្និទ្ធនិងបានធ្វើឱ្យស៊ីជម្រៅជាបន្តបន្ទាប់នូវចំណងមិត្តភាពជាប្រពៃណីរវាងប្រទសទាំងពីរ ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាល់ហ្សេរី រីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកប្រធានាធិបតីដើម្បីចាត់ទុកខួបទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាល់ហ្សេរីក្នុងឆ្នាំនេះជាឱកាសមួយដើម្បីបង្កើនការកសាងទំនុកចិត្តខាងនយោបាយរវាងចិននិងអាល់ហ្សេរី ថែមមួយកម្រិតទៀត ពង្រីកនិងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ក៏ដូចជារួមគ្នាត្រួសត្រាយអនាគតកាន់តែធំទូលាយសម្រាប់កិច្ចសហប្រតិបតិ្តការមេត្រីភាពរវាងប្រទេសទាំងពីរ ៕