តបតាមការអញ្ជើញរបស់លោក Sheikha Mohammed bin Rashid Al Maktoumអនុប្រធានាធិបតីនិងជានាយករដ្ឋមន្ត្រីនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅយប់ថ្ងៃទី១១ខែកញ្ញា លោកLi Qiangនាយករដ្ឋមន្ត្រីចិនបានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ ZayedAbu Dhabiដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។
លោកLi Qiangបានថ្លែងថា ចាប់តាំងពីចិននិងអេមីរ៉ាតអារ៉ាប់រួមបានបង្កើតទំនាក់ទំនងការទូតអស់រយៈពេល៤០ឆ្នាំកន្លងមក ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិននិងអេមីរ៉ាតអារ៉ាប់រួមបានអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ ឆាប់រហ័សនិងស៊ីជម្រៅ។កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យមានភាពកាន់តែស៊ីជម្រៅ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនកាន់តែច្រើនឡើងៗ។ ខ្ញុំទន្ទឹងរង់ចាំពីការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជាមួយថ្នាក់ដឹកនាំនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមនិងឥស្សរជនជាមិត្តមកពីគ្រប់មជ្ឈដ្ឋាន ដោយតម្កល់គំនិតឯកភាពដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរជាគោលការណ៍ណែនាំនិងចាត់ទុកខួបលើកទី៤០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសមួយ ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអេមីរ៉ាតអារ៉ាប់រួមឱ្យមានភាពស៊ីជម្រៅនិងប្រាកដប្រជាជាបន្តបន្ទាប់ ដើម្បីទទួលបានសមិទ្ធផលកាន់តែច្រើនក្នុងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕