នារសៀលថ្ងៃទី១១ខែកញ្ញា កិច្ចប្រជុំថ្នាក់ដឹកនាំគណៈអចិន្រ្តៃយ៍លើកទី៣០នៃ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បានបើកធ្វើនៅវិមានសភាប្រជាជនក្រុងប៉េកាំង ក្រោមអធិបតីភាពរបស់លោកZhaoLejiប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។
កិច្ចប្រជុំលើកនេះបានស្តាប់របាយការណ៍របស់លោកXinChunyingប្រធានគណៈកម្មការរដ្ឋធម្មនុញ្ញនិងច្បាប់នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអំពីមតិយោបល់ស្តីពីការកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីការធ្វើវិសោធនកម្មច្បាប់អប់រំខាងការការពារជាតិ របាយការណ៍អំពីមតិយោបល់ស្តីពីការកែសម្រួលសេចក្តីព្រាងច្បាប់នៃសេចក្តីសម្រេចចិត្តស្តីពីការធ្វើវិសោធនកម្មច្បាប់ស្ថិតិ របាយការណ៍អំពីលទ្ធផលនៃការពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់នៃសេចក្តីសម្រេចចិត្តស្តីពីការអនុវត្តការពន្យារពេលចូលនិវត្តន៍ជាសន្សឹមៗ ព្រមទាំងបានពិនិត្យពិភាក្សាលើការកែសម្រួលសេចក្តីព្រាងច្បាប់មួយចំនួន។
កិច្ចប្រជុំលើកនេះបានសម្រេចចិត្តថា នឹងដាក់សេចក្តីព្រាងច្បាប់ដែលបានកែសម្រួលរួចជូនគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនពិនិត្យពិភាក្សា ៕