ព្រឹកថ្ងៃទី ១០ ខែកញ្ញា មហាសន្និបាតលើកទី៧៩នៃអង្គការសហប្រជាជាតិបានបើកធ្វើនៅទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិក្រុងញូវយ៉ក ។ លោក Philémon Yang ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិបានអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចសហប្រតិបតិ្តការ ក្នុងន័យឆ្លើយតបនឹងការសាកល្បងសកលមួយចំនួនដូចជាបម្រែបម្រួលអាកាសធាតុ ការឡើងកម្តៅនៃការប៉ះទង្គិច និងបង្អង់ល្បឿននៃការអភិវឌ្ឍជានិរន្តរភាពជាដើម ។
ថ្លែងក្នុងសុន្ទរកថា លោក Philémon Yang បានលើកឡើងថា “យើងចាំបាច់ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹង ព្រមនិងកសាងទំនុកចិត្តចំពោះគ្នា ។” ព្រមពេលជាមួយគ្នា លោកក៏បានគូសបញ្ជាក់ថា ត្រូវជំរុញកំណើនសេដ្ឋកិច្ចដ៏ស្មើភាពតាមរយៈការច្នៃប្រឌិតថ្មីនិងសេដ្ឋកិច្ចបៃតង ធានាឱ្យបណ្តាប្រទេសនានា មិនថាប្រទេសតូចឬធំសុទ្ធតែអាចទទួលបានផលពីការអភិវឌ្ឍសេដ្ឋកិច្ច ។
ថ្លែងក្នុងសុន្ទរកថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា ស្ថានការណ៍សកលនាពេលបច្ចុប្បន្នមានភាពតានតឹង ត្រូវអនុវត្តដំណោះស្រាយជាក់ស្តែងលើគ្រប់វិស័យ ដូចជាការកាត់បន្ថយភាពក្រីក្រ ការលុបបំបាត់អសមភាព និងការដោះស្រាយវិបតិ្តអាកាសធាតុជាដើម ៕