ថ្ងៃទី១០ខែកញ្ញា តាមទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលគយចិនបានបង្ហាញថា បើគិតតាមប្រាក់យាន់ចិន ទំហំនាំចេញនាំចូលទំនិញសរុបរបស់ប្រទេសចិនក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៤ គឺមានចំនួន២៨.៥៨ទ្រីលានយាន់ប្រាក់ចិន កើនឡើង៦ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៣។ ក្នុងចំណោមនោះ ការនាំចេញមានចំនួន១៦.៤៥ទ្រីលានយាន់ប្រាក់ចិន ហើយការនាំចូលមានចំនួន១២.១៣ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង៦.៩ភាគរយនិង៤.៧ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងឆ្នាំ២០២៣។
លោកLyu Daliangអគ្គនាយកនៃអគ្គនាយកដ្ឋានស្ថិតិនិងវិភាគនៃរដ្ឋបាលគយចិនបានថ្លែងថា ការរក្សាកំណើននៃការនាំចេញនាំចូលក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៤គឺមិនអាចឃ្លាតឆ្ងាយពីតម្រូវការក្នុងស្រុកនិងក្រៅស្រុកទេ។"រាប់ចាប់ពីឆ្នាំនេះមក ការដំណើរការនៃសេដ្ឋកិច្ចប្រទេសចិនមានភាពល្អប្រសើរនិងងើបឡើងវិញជាបន្តបន្ទាប់។តាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការពាណិជ្ជកម្មពិភពលោកនាពេលថ្មីៗនេះបង្ហាញឱ្យឃើញថា ពាណិជ្ជកម្មទំនិញពិភពលោកក្នុងត្រីមាសទីបីនៃឆ្នាំ២០២៤បានរក្សានិន្នាការងើបឡើងវិញ។បើមើលពីទិន្នន័យថ្មីបំផុតរបស់បណ្តាអង្គភាពសេដ្ឋកិច្ច ក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ កូតានៃការនាំចេញនាំចូលរបស់ប្រទេសចិននៅទូទាំងពិភពលោកសុទ្ធតែបានកើនឡើងជាលំដាប់៕