ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិធីផ្តល់គោរមងារកិត្តិយសនិងបំពាក់មេដាយដល់អវកាសយានិកនៃយានអវកាសShenzhou-16និងShenzhou-17បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង លោកZhang Youxia បានចូលរួមពិធីនិងបំពាក់គ្រឿងឥស្សរិយសនិងផ្តល់ប័ណ្ណសរសើរដល់អវកាសយានិក
2024-09-11 10:23:11cri
Share with:

      ថ្ងៃទី១០ខែកញ្ញា ពិធីផ្តល់គោរមងារកិត្តិយសនិងបំពាក់មេដាយដល់អវកាសយានិកនៃយានអវកាសShenzhou-16និង Shenzhou-17បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង។លោកZhang Youxiaសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានតាងនាមលោកXiJinpingប្រធានរដ្ឋចិននិងគណៈកម្មាធិការយោធាមជ្ឈិមចិន សម្តែងការជូនពរយ៉ាងកក់ក្តៅចំពោះអវកាសយានិកចំនួន៦រូបដែលទទួលបានប័ណ្ណសរសើរ នឹងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះអ្នកប្រកបការងារខាងវិស័យអវកាសគ្រប់រូប។

      ក្នុងពិធីនេះ លោកZhang Youxiaបានអានសេចក្តីសម្រេចចិត្តរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងគណៈកម្មាធិការយោធាមជ្ឈិមចិនស្តីពីការផ្តល់គោរមរត្តិសនិងគ្រឿងឥស្សរិយសដល់អវកាសយានិកចំនួន៦រូប។បន្ទាប់មក លោកZhang Youxiaបានបំពាក់គ្រឿងឥស្សរិយសនិងផ្តល់ប័ណ្ណសរសើរដល់លោកJingHaipeng លោកZhuYangzhu និងលោកGuiHaichaoដែលជាអវកាសយានិកនៃយានអវកាសShenzhou-16 ព្រមទាំងលោកTangHongbo លោកTangShengxie និងលោកJiangXinlinដែលជាអវកាសយានិកនៃយានអវកាសShenzhou-17

អ្នកបកប្រែ:郑磊
ប្លុកពិសេស