តបតាមការអញ្ជើញរបស់ព្រះអង្គម្ចាស់ Muhammad bin Salman binAbdel Aziz Al Saud ព្រះរជ្ជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត នៅរសៀលថ្ងៃទី ១០ ខែកញ្ញា លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានចាកចេញពីក្រុងប៉េកាំងទៅកាន់ទីក្រុងរីយ៉ាដដើម្បីធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការចម្រុះជាន់ខ្ពស់ចិន-អារ៉ាប៊ីសាអូឌីតព្រមទាំងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសអារ៉ាប៊ីសាអូឌីត ។
នៅយប់ថ្ងៃទី ១០ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានធ្វើដំណើរទៅដល់ព្រលានយន្តហោះ King Khalid ក្នុងក្រុងរីយ៉ាដ ។ លោក Li Qiang បានថ្លែងថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត ខ្ញុំនឹងធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងចិន-អារ៉ាប៊ីសាអូឌីតនិងបញ្ហាផ្សេងទៀតដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នាជាមួយព្រះអង្គម្ចាស់ Muhammad bin Salman bin Abdel Aziz Al Saud ព្រះរជ្ជទាយាទនិងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីតព្រមទាំងរួមគ្នាពិគ្រោះពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ។ រំពឹងថា ឆ្លងតាមរយៈដំណើរទស្សនកិច្ចលើកនេះ ភាគីយើងទាំងពីរនឹងជំរុញទំនាក់ទំនងរវាងចិននិងអារ៉ាប៊ីសាអូឌីតឱ្យឈានដល់កម្រិតកាន់តែខ្ពស់ ក៏ដូចជាជំរុញទំនាក់ទំនងរវាងចិននិងបណ្តាប្រទេសអារ៉ាប់ឈូងសមុទ្រនិងទំនាក់ទំនងរវាងចិននិងប្រទេសអារ៉ាប់ឱ្យទទួលបានការរីកចម្រើនកាន់តែធំ ៕