ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខួបលើកទី២៣នៃការវាយប្រហារដោយភេរវកម្ម"១១កញ្ញា"៖"ការប្រយុទ្ធប្រឆាំងនឹងភេរវកម្មតាមបែបអាមេរិក"បានធ្វើឱ្យពិភពលោកត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរ
2024-09-11 14:57:40cri
Share with:

      កាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១  អាមេរិកបានទទួលរងការវាយប្រហារដោយទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ការវាយប្រហារនេះបានបណ្តាលឱ្យមនុស្សប្រមាណ៣ពាន់នាក់ស្លាប់បាត់បង់ជីវិត។

      រហូតមកដល់សព្វថ្ងៃនេះ  "ផលវិបាក"ដែលបន្សល់ទុកពីការវាយប្រហារដោយភេរវកម្ម"១១កញ្ញា"នៅតែប៉ះពាល់ដល់ប្រជាជនអាមេរិករាប់ពាន់រាប់ម៉ឺននាក់។នេះគឺដោយសារបន្ទាប់ពីការរងវាយប្រហារដោយភេរវកម្ម បណ្តាលឱ្យអគារបាក់រលំនិងកើតមានគ្រោះអគ្គិភ័យដែលបានបញ្ចេញផ្សែងពុលយ៉ាងច្រើន។តាមទិន្នន័យដែលចេញផ្សាយដោយ"ផែនការសុខភាពមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក"នៅឆ្នាំ២០២៣បានបង្ហាញថា  ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ការបំពុលទាំងនេះបានបង្កឱ្យកើតមានជំងឺជាច្រើនប្រភេទ ហើយបានឆក់យកជីវិតរបស់អ្នករស់រានមានជីវិតនិងភ្នាក់ងារជួយសង្គ្រោះក្នុងហេតុការណ៍នេះយ៉ាងហោចណាស់ជាង៤ពាន់នាក់។

     ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយភេរវកម្ម"១១កញ្ញា"  រដ្ឋាភិបាលអាមេរិកបានបំផុស"សង្គ្រាមប្រឆាំងភេរវកម្ម"រយៈពេលយូរនៅតំបន់ជាច្រើនលើពិភពលោក។ ដូចជា បំផ្លិចបំផ្លាញអាហ្វហ្កានីស្ថាន  ឈ្លានពានអ៊ីរ៉ាក់  និងបង្កភាពចលាចលនៅប្រទេសស៊ីរី។ល។  អាមេរិកបានបំផុសសង្រ្គាមឬធ្វើប្រតិបត្តិការយោធានៅប្រទេសចំនួនប្រហែល៨០លើពិភពលោក ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន៨សែននាក់ស្លាប់បាត់បង់ជីវិត និងរាប់ពាន់រាប់ម៉ឺននាក់ត្រូវនិរាសព្រាត់ប្រាសនិងបាត់បង់ទីជម្រក៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស