ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំសរុបនៃពាណិជ្ជកម្មសេវាកម្មរបស់ចិនកើនឡើង២៣៣ដងបើប្រៀបធៀបនឹងដំណាក់កាលដំបូងដែលទើបធ្វើកំណែទម្រង់និងបើកទូលាយ
2024-09-11 11:14:41cri
Share with:

អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មានជាប្រចាំអំពីគោលនយោបាយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនដែលបើកធ្វើដោយការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថា នៅឆ្នាំ១៩៨២ដែលប្រទេសចិនទើបអនុវត្តគោលនយោបាយកំណែទម្រង់និងបើកទូលាយ ទំហំសរុបនៃពាណិជ្ជកម្មសេវាកម្មរបស់ចិនមានចំនួនត្រឹមតែជាង៤ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ តែដល់ឆ្នាំ២០២៣បានឡើងដល់៩៣៣,១ប៊ីលានដុល្លារអាមេរិក ដែលកើនឡើង២៣៣ដងបើប្រៀបធៀបនឹងដំណាក់កាលដំបូងដែលទើបធ្វើកំណែទម្រង់និងបើកទូលាយ ។

លោក Tang Wenhong ជំនួយការរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ចាប់ពីការធ្វើកំណែទម្រង់និងបើកទូលាយដើម្បីជំរុញការអភិវឌ្ឍនៃពាណិជ្ជកម្មសេវាកម្ម ដល់ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ប្រទេសចិនបានអនុវត្តតាមពាក្យសន្យាជាមួយអង្គការពាណិជ្ជកម្មពិភពលោកដោយគ្រប់ជ្រុងជ្រោយនិងក្លាយជាប្រទេសធំខាងពាណិជ្ជកម្មសេវាកម្មពិភពលោកជាសន្សឹមៗ ។ អនុបាតការនាំចេញនិងនាំចូលសេវាកម្មរបស់ចិនធៀបនឹងចំនួនសរុបនៃពិភពលោកបានឡើងដល់ចំនួន៤,៨ភាគរយនិង៧,៥ភាគរយដោយឡែកពីគ្នានៅឆ្នាំ២០២៣ដែលកាលពីពេលទើបចូលជាសមាជិក WTO មានចំនួនតែ២,២ភាគរយនិង២,៦ភាគរយតែប៉ុណ្ណោះ ។ កម្លាំងប្រកួតប្រជែងនិងគុណភាពខាងការនាំចេញសុទ្ធតែត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស