ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWang Yi ជួបពិភាក្សាជាមួយលោក Sergei Shoigu លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី
2024-09-11 10:52:47cri
Share with:

កាលពីថ្ងៃទី១០ខែកញ្ញា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការបរទេសនៃមជ្ឈិមចិនបានជួបពិភាក្សាជាមួយលោកSergei Shoiguលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ីនៅក្រុងSaint Petersburgប្រទេសរុស្ស៊ី។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំកន្លងមក ទំនាក់ទំនងចិន-រុស្ស៊ីបានរក្សានូវសន្ទុះអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងល្អបរិសុទ្ធ គឺដោយសារមានការចង្អុលបង្ហាញទិសដៅដ៏ត្រឹមត្រូវពីសំណាក់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ។ ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយរុស្ស៊ី ជំរុញឱ្យយន្តការពិគ្រោះពិភាក្សាសន្តិសុខជាយុទ្ធសាស្ត្រចិន-រុស្ស៊ី និងយន្តការកិច្ចប្រជុំនៃតំណាងជាន់ខ្ពស់ខាងកិច្ចការសន្តិសុខនៃប្រទេស BRICSដើរតួនាទីយ៉ាងពេញលេញ ដើម្បីបំពេញបន្ថែមខ្លឹមសារយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងចិន-រុស្ស៊ីជាបន្តបន្ទាប់។

លោក Wang Yi បានថ្លែងថា ប្រទេសចិនគាំទ្រ ការងាររបស់រុស្ស៊ីដែលជាប្រធានផ្លាស់វេនរបស់ប្រទេសBRICS ហើយមានឆន្ទៈក្នុងការពួតដៃគ្នាធ្វើឱ្យស៊ីជម្រៅនូវការកសាទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសBRICS ដើម្បីបង្កើតនិម្មាបនកម្មថ្មីសម្រាប់"កិច្ចសហប្រតិបត្តិការ BRICS"ជាបន្តបន្ទាប់

ជាការឆ្លើយតប លោក Shoigu បានថ្លែងថា រុស្ស៊ី និងចិនបានរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កា ដែលបានបង្ហាញពីកម្រិតខ្ពស់នៃការសម្របសម្រួលនិងសហការជាយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងចិន។ រុស្ស៊ីសូមថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ការគាំទ្រដល់រុស្ស៊ីក្នុងការធ្វើជាប្រធានផ្លាស់វេននៃប្រទេសBRICS រុស្ស៊ីមានឆន្ទៈបន្តពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយចិន ធ្វើឱ្យការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការមានភាពជិតស្និទ្ធ ដើម្បីធានាឱ្យកិច្ចប្រជុំកំពូលKazanនៃថ្នាក់ដឹកនាំប្រទេស BRICS ដែលនឹងបើកធ្វើនៅខែក្រោយទទួលបានភាពជោគជ័យដោយគាប់ប្រសើរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស