ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះក្នុងមហាសន្និបាតការងារអប់រំទូទាំងប្រទេសចិន តាងនាមមជ្ឈិមបក្សសម្តែងការជូនពរនៅទិវាគ្រូបង្រៀននិងការសួរសុខទុក្ខយ៉ាងស្មោះស័្មគ្រចំពោះគ្រូបង្រៀននិងអ្នកប្រកបការងារខាងវិស័យអប់រំនៅទូទាំងប្រទេសចិន
2024-09-10 14:27:24cri
Share with:

        មហាសន្និបាតការងារអប់រំទូទាំងប្រទេសចិនបានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី ៩ ដល់ថ្ងៃទី១០ ខែកញ្ញា ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមមហាសន្និបាត ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ។ ថ្ងៃទី ១០ ខែកញ្ញា ជាទិវាគ្រូបង្រៀនលើកទី៤០របស់ប្រទេសចិន លោក Xi Jinping បានតាងនាមមជ្ឈិមបក្សសម្តែងការជូនពរនៅទិវាគ្រូបង្រៀននិងការសួរសុខទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះគ្រូបង្រៀននិងអ្នកប្រកបការងារក្នុងវិស័យអប់រំទាំងឡាយនៅទូទាំងប្រទេសចិន ។

        លោកបានគូសបញ្ជាក់ថា ការគោរពគ្រូបង្រៀននិងយកចិត្តទុកដាក់លើការអប់រំជាប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជាតិចិន ។ ត្រូវលើកកម្ពស់ឋានៈលើវិស័យនយោបាយ ឋានៈសង្គមនិងឋានៈវិជ្ជាជីវៈរបស់គ្រូបង្រៀន ពង្រឹងការធានាទំនុកបំរុងដល់គ្រូបង្រៀន ធ្វើឱ្យគោលនយោបាយស្តីពីការផ្តល់ឧបត្ថម្ភកធនខាងជីវភាពរស់នៅដល់គ្រូបង្រៀននៅតាមជនបទមានសុក្រឹតភាព ជំរុញកំណែទម្រង់របបប្រាក់បៀវត្សនៃគ្រឹះស្ថានឧត្តមសិក្សា ។ គួរគាំពារសេចក្តីថ្លៃថ្នូរវិជ្ជាជីវៈ សិទិ្ធនិងផលប្រយោជន៍ស្របច្បាប់របស់គ្រូបង្រៀន ធ្វើឱ្យគ្រូបង្រៀនអាចទទួលបានកិត្តនាមខ្ពង់ខ្ពស់ក្នុងសង្គម និងក្លាយជាអាជីពមួយដែលអាចទទួលបានការគោរពបំផុតក្នុងសង្គម ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស