ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និបាតឆ្នាំ២០២៤នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល(ទីក្រុងLianyungang)បានបើកធ្វើ លោកWang Xiaohongបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ
2024-09-10 15:04:23cri
Share with:

     ថ្ងៃទី៩ខែកញ្ញា  សន្និបាតឆ្នាំ២០២៤នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល(ទីក្រុងLianyungang)បានបើកធ្វើនៅទីក្រុងLianyungangខេត្តJiangsuប្រទេសចិន  លោកWang Xiaohong សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះ។

      លោកWang Xiaohongបានថ្លែងថា  ប្រឈមនឹងបម្រែបម្រួលនៃពិភពលោក បម្រែបម្រួលនៃយុគសម័យនិងបម្រែបម្រួលនៃប្រវត្តិសាស្រ្ត  ភាគីចិនរីករាយរួមជាមួយបណ្តាប្រទេសពិភពលោក  ដើម្បីពួតដៃគ្នាអនុវត្តគោលគំនិតសន្តិសុខប្រកបដោយភាពដូចគ្នា ចម្រុះ សហប្រតិបត្តិការនិងនិរន្តរភាព ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខសាធារណៈ  បន្តកសាងសហគមន៍រួមប្រកបដោយទំនួលខុសត្រូវ សហគមន៍រួមនៃផលប្រយោជន៍និងសហគមន៍រួមវាសនា  ហើយរួមគ្នាជំរុញឱ្យប្រព័ន្ធអភិបាលកិច្ចសន្តិសុខសាធារណៈសាកលអភិវឌ្ឍឆ្ពោះទៅកាន់ទិសដៅកាន់តែយុត្តិធម៌ សមហេតុផលនិងមានប្រសិទ្ធិភាព។ភាគីចិននឹងចាត់វិធានការជាក់ស្តែង ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងរបស់ប្រទេសចិនដល់អភិបាលកិច្ចសន្តិសុខសាធារណៈសកល៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស