លោកស្រី MaoNing អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា៖តបតាមការអញ្ជើញរបស់លោក Sergei Shoigu លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការបរទេសនៃមជ្ឈិមចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំលើកទី ១៤ នៃតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសន្តិសុខនៃប្រទេស BRICS តាមទម្លាប់ដែលប្រារព្ធធ្វើនៅទីក្រុងសាំងពីទ័របួរ ប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែកញ្ញា ៕