ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាការងារជាមួយលោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី
2024-09-10 14:56:11cri
Share with:

    កាលពីថ្ងៃទី៩ខែកញ្ញា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរីនៅក្រុងប៉េកាំង ។

លោក Wang Yi បានថ្លែងថា ភាគីចិនរីករាយរួមជាមួយភាគីសិង្ហបុរីបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ អនុវត្តជាក់ស្តែងនូវទំនាក់ទំនងភាពជាដៃគូ សម្លឹងមើលអនាគតប្រកបដោយគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយដែលជាការកំណត់ទីតាំងថ្មីនិងកំណត់ដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកថ្មីក្នុងការអភិវឌ្ឍប្រកបដោយសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ ភាគីទាំងពីរគួរតែលើកកម្ពស់កម្រិតចាត់ចែងពាណិជ្ជកម្មសេរីចិន-អាស៊ាន ក៏ដូចជាប្រមូលផ្តុំកម្លាំងរួមកាន់តែធំនិងបំពេញបន្ថែមកម្លាំងចលករជាបន្តបន្ទាប់ក្នុងការជំរុញសមាហរណកម្មក្នុងតំបន់និងសកលភាវូបនីយកម្មខាងសេដ្ឋកិច្ច ។

លោក Vivian Balakrishnan បានថ្លែងថា សិង្ហបុរីគោរពគោលនយោបាយចិនតែមួយ ហើយប្រឆាំងយ៉ាងច្បាស់នឹង កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ។ រដ្ឋាភិបាលសិង្ហបុរីអាណត្តិថ្មីរីករាយចាត់ទុកខួបទី៣៥ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងសិង្ហបុរីនិងចិនជាឱកាស ត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការដោយគ្រប់ជ្រុងជ្រោយ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស