ថ្ងៃទី៩ខែកញ្ញា អង្គការពាណិជ្ជកម្មពិភពលោកបានចេញផ្សាយ«របាយការណ៍អំពីពាណិជ្ជកម្មពិភពលោកឆ្នាំ២០២៤»ថា ភាពតានតឹងនៃស្ថានការណ៍ភូមិសាស្រ្តនយោបាយ បដិវត្តន៍ឌីជីថលនិងបម្រែបម្រួលអាកាសធាតុកំពុងស្តារឡើងវិញនូវនិម្មាបនកម្មអភិវឌ្ឍន៍ដែលដឹកនាំដោយពាណិជ្ជកម្ម វាប្រហែលនឹងបង្កជាការសាកល្បងថ្មីចំពោះការរួមបញ្ចូលគ្នាខាងសេដ្ឋកិច្ចសកលនៅពេលអនាគត ទន្ទឹមនឹងនេះ ក៏បាននាំមកនូវកាលានុវត្តភាពមួយចំនួនផងដែរ។
ប្រឈមមុខនឹងការសាកល្បង របាយការណ៍នេះអំពាវនាវឱ្យបណ្តាប្រទេសនានាធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នា បង្រួមគម្លាតខ្លាំងខាងឌីជីថល ធ្វើបច្ចុប្បន្នភាពច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបំពេញតម្រូវការខាងពាណិជ្ជកម្មសេវាកម្ម សេដ្ឋកិច្ចឌិជីថលនិងបៃតងដែលបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងពេលជាមួយគ្នានេះ បង្កើនកិច្ចសហប្រតិបត្តិការខាងពាណិជ្ជកម្មអន្តរជាតិ ធ្វើឱ្យការបើកទូលាយពាណិជ្ជកម្មផ្សារភ្ជាប់ជាមួយគោលនយោបាយមួយចំនួន ដូចជាបង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ប្រាក់និកម្មភាពនិងធ្វើឱ្យមានសុក្រឹតភាពនូវបទបញ្ញត្តិប្រកួតប្រជែងជាដើម៕